សាកលវិទ្យាល័យកំពូលៗផ្នែកស្ថាបត្យកម្ម ទាំង 50 ដែលជាប់ចំណាត់ថ្នាក់លំដាប់ពិភពលោក ក្នុងឆ្នាំ 2022


ការធ្វើចំណាត់ថ្នាក់សាកលវិទ្យាល័យ QS- Quacquarelli Symonds World University Rankings ប្រចាំឆ្នាំ បានធ្វើការប្រកាសបង្ហាញពីជ័យលាភី សាកលវិទ្យាល័យលំដាប់កំពូល ប្រចាំឆ្នាំ 2022។ ដោយគ្របដណ្តប់លើប្រធានបទចំនួន 51 ផ្សេងៗគ្នា សន្ទស្សន៍វាយតម្លៃ ទៅលើសាកលវិទ្យាល័យនានា ជុំវិញពិភពលោក អាចធ្វើឡើងបាន ដោយផ្អែកទៅតាមកំណើនមុខវិជ្ជាសិក្សា កំណើននិយោជក និងដែនទំហំនៃការស្រាវជ្រាវ ដែលផ្តល់ដោយសាកលវិទ្យាល័យ។ ជាមួយនឹងការផ្លាស់ប្តូរមួយចំនួន ទៅចំណាត់ថ្នាក់កំពូលទាំង 10 នៅក្នុងប្រភេទស្ថាបត្យកម្ម / សាងសង់ឡើងក្នុងបរិបទឆ្នាំ 2022, MIT នៅតែស្ថិតក្នុងចំណាត់ថ្នាក់លេខ ១ សម្រាប់ពេល 3 ឆ្នាំជាប់ៗគ្នា ហើយក៏បានឈរនៅលើកំពូលតារាង សម្រាប់ចំណាត់ថ្នាក់សកលវិទ្យាល័យ QS World University Rankings ផងដែរ។

សាកលវិទ្យាល័យ Delft University of Technology នៅប្រទេសហូឡង់ ជាប់ចំណាត់ថ្នាក់លេខ 2 ខណៈ UCL នៅចក្រភពអង់គ្លេស ជាប់លេខ 3។ ETH Zurich, Harvard និងសាកលវិទ្យាល័យជាតិសិង្ហបុរី (NUS) រក្សាបានចំណាត់ថ្នាក់លេខបួន លេខប្រាំ និងលេខប្រាំមួយ។ សាលាស្ថាបត្យកម្ម Manchester ត្រូវបានដំឡើងទៅចំណាត់ថ្នាក់ទី 7 នៅឆ្នាំនេះ ដោយបានផ្លាស់ប្តូរសាកលវិទ្យាល័យ កាលីហ្វ័រញ៉ា Berkeley (UCB) ទៅចំណាត់ថ្នាក់ទី 8 និងសាកលវិទ្យាល័យ Tsinghua ក្នុងទីក្រុងប៉េកាំង ប្រទេសចិន មកចំណាត់ថ្នាក់ទី 9។ Politecnico di Milano នៅក្នុងប្រទេសអ៊ីតាលី នៅតែមិនផ្លាស់ប្តូរនៅចំណាត់ថ្នាក់លេខ ១០ ដដែល។

សូមពិនិត្យមើលបន្ថែមនៅក្នុងតារាងខាងក្រោមនេះ ដើម្បីស្វែងរកសាកលវិទ្យាល័យដំបូងចំនួន 50 សម្រាប់ការសិក្សាស្ថាបត្យកម្ម/សំណង់អាគារ ក្នុងឆ្នាំ 2022 ដែលបានជាប់ចំណាត់ថ្នាក់ពិភពលោករបស់ QS World University Rankings៖