គម្រោងរោងចក្រថ្មីចំនួន ១១ រួមទាំងគម្រោងសណ្ឋាគារផ្កាយប្រាំចំនួន ១ មានតម្លៃសរុបជិត ១៦៨ លានដុល្លារ អាចបង្កើតការងារជូនប្រជាជនជិត ២៣ ពាន់កន្លែង ត្រូវបានទទួលបានការអនុម័តពី CDC


រាជធានីភ្នំពេញ៖ បើយោងតាមការចុះផ្សាយរបស់ CDC កាលពីថ្ងៃ ២៤ សីហា កន្លងទៅបានឲ្យដឹងថា គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេច ចុះបញ្ជីជូនដល់ក្រុមហ៊ុនចំនួន ១២ ដើម្បីសង់សណ្ឋាគារផ្កាយ៥ចំនួន១កន្លែង នៅរាជធានីភ្នំពេញ និងបង្កើតរោងចក្រធំៗចំនួន១១ ក្រោមទុនវិនិយោគសរុប ១៦៧,៩លានដុល្លារ ដែលនឹងបង្កើតការងារបាន ២២.៧៨៨ កន្លែង សម្រាប់ពលរដ្ឋរស់នៅក្នុង ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង កណ្តាល កំពង់ចាម ពោធិ៍សាត់ និងរាជធានីភ្នំពេញ។

គួរឲ្យដឹងផងដែរថា គម្រោងដែលត្រូវបាន អនុម័តចុះបញ្ជីទាំងអស់នោះ មានដូចជា៖

១/ “KHOU TOWER CO., LTD” គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ ៥ ចំនួន ២៣៧បន្ទប់ ដែលមានទីតាំងវិនិយោគ ស្ថិតនៅកាច់ជ្រុងមហាវិថីព្រះមុនីវង្ស (៩៣) កែងផ្លូវលេខ ៨៨ និងលេខ ៧៥ ភូមិ៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៨៤,៥ លានដុល្លារ និងអាចបង្កើតការងារ បានចំនួន ៨៥៥កន្លែង។

២/ “RIGHT UNION INTERNATIONAL CO., LTD” គម្រោងបង្កើតរោងចក្រ ផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅ ភូមិតាសែន ឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្នុងទុនវិនិយោគប្រមាណ ២០,៥លានដុល្លារ និងអាចបង្កើតការងារ បានចំនួន ៤.៨៧០កន្លែង។

៣/ “NENGLI HARDWARE PLASTIC PRODUCTS CO., LTD” គម្រោងបង្កើតរោងចក្រ ផលិតសម្ភារៈប្រើប្រាស់ (ធ្នើ កន្ត្រក…) ពីដែក និងប្លាស្ទីក ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិសន្តិភាព ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ១០,៧លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៤.៨៧០កន្លែង។

៤/ “POLESTAR (CAMBODIA) GARMENT CO., LTD” គម្រោងបង្កើត រោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគ ស្ថិតនៅផ្លូវជាតិលេខ៥ ភូមិស្នាមព្រះ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ក្នុងទុនវិនិយោគប្រមាណ ៨លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២.៥៩១កន្លែង។

៥/ “EVERGREAT (CAMBODIA) SHOES CO., LTD” គម្រោងបង្កើតរោងចក្រ ផលិតស្បែកជើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិចំការស្លែង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៦,១លានដុល្លារ និងអាចបង្កើតការងារ បានចំនួន ១.២៦០កន្លែង។

៦/ “ARTIVERSE (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៨លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២.០៨៦កន្លែង។

៧/ “AL JAZEELAN FOOD PTE. LTD” គម្រោងបង្កើតរោងចក្រ កែច្នៃម្ហូបអាហារ ដែលមានទីតាំងវិនិយោគស្ថិតនៅ ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,៦លានដុល្លារ និងអាចបង្កើតការងារ បានចំនួន ១២៥កន្លែង។

៨/ “JUN BO SHENG SHOE MATERIAL CO., LTD” គម្រោងបង្កើតរោងចក្រ ផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគ ស្ថិតនៅផ្លូវលំ ភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,៦លានដុល្លារ និងអាចបង្កើតការងារ បានចំនួន ៣៦៨កន្លែង។

៩/ “SMART PACKAGING (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រ ផលិតកេសកាតុង ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារ និងអាចបង្កើតការងារ បានចំនួន ៣១០កន្លែង។

១០/ “KH BEST FAITH MANUFACTURING (CAMBODIA) CO., LTD” គម្រោងបង្កើត រោងចក្រផលិតកាបូប និងសានូគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិសណ្តុល ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៣លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១.៩៣១កន្លែង។

១១/ “KUNBO STYLE APPAREL CO., LTD” គម្រោងបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារ និងអាចបង្កើតការងារ បានចំនួន ២.០៤១នាក់។

១២/ “MENATURE OUTDOOR (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រ ផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគ ស្ថិតនៅផ្លូវជាតិលេខ៥ ភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១.៤៨១នាក់។