នេះជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តមួយល្បីនៅវៀតណាម

ប្រជាជនរួមជាតិយើងធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ផ្តោតសំខាន់ចំបងលើការទៅពិនិត្យសុខភាព ដូច្នេះភាគច្រើនឆ្ពោះទៅកាន់ទីក្រុងហូជីមីញតែម្តង ហើយអ្នកខ្លះក៏មិនបានធ្វើដំណើរកម្សាន្តច្រើនដែរនៅទីនោះ តែបើអ្នកបានដឹងពីតំបន់ទេសចរណ៍នៅក្នុងប្រទេសនេះ ប្រាកដជាចង់ទៅម្តងទៀត ហើយគោលដៅផ្សេង ទៅធ្វើដំណើរកម្សាន្តជាក់ជាមិនខាន។ នៅប្រទេសវៀតណាម មានតំបន់ភ្នំ, តំបន់មាត់សមុទ្រ និងតំបន់ប្រវត្តិសាស្រ្តជាច្រើន ដែលបានបន្សល់មកដល់សព្វថ្ងៃនេះ ក្លាយជាតំបន់ទេសចរណ៍សម្រាប់ភ្ញៀវមកពីប្រទេសផ្សេងៗមកធ្វើការលំហែកាយ។

យើងចង់ណែនាំឲ្យអ្នកបានស្គាល់ពីតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តមួយមានឈ្មោះថា Hoi An ។ Hoi An ជាតំបន់ដែលមានសំណង់បន្សល់ទុកតាំងពីស្ថាបត្យកម្មសម័យអាណានិគម មានទឹកដីជាប់ឆ្នេរសមុទ្រ និងអាហារសមុទ្រស្រស់ៗ , មានកំពង់ផែប្រវត្តិសាស្រ្តនៅលើឆ្នេរភាគកណ្តាលនៃប្រទេសវៀតណាម។ ឋានសួគ៌របស់អ្នកលេង Facebook និង Instagram សម្រាប់ឲ្យពួកគេថតរូបស្អាតៗ បង្ហោះលើបណ្តាញសង្គមរបស់ពួកគេបាន។ ឆ្នេរដែលនៅកៀកព្រះអាទិត្យ អាចឲ្យអ្នកថតរូបថើបជាមួយព្រះអាទិត្យនៅក្បែរនោះបាន។ ការដើរលេងឆ្លងកាត់ផ្លូវតូចៗនៃទីក្រុងដែលជាប់ឈ្មោះថាបេតិកភណ្ឌពិភពលោករបស់យូណេស្កូក្នុងឆ្នាំ 1999 គឺជាអ្វីដែលអ្នកត្រូវចំណាយពេលដើម្បីលង់ស្នេហ៍ជាមួយទីក្រុងនេះ។ នៅតាមដងផ្លូវដែលមានភាពងាយស្រួលសម្រាប់អ្នកថ្មើរជើង ស្លឹកឈើជ្រុះដូចទឹកពីលើដំបូល ខណៈអ្នកលក់ដែលមានភាពរួសរាយ លក់កាបូបស្បែកយ៉ាងស្រស់ស្អាត មានទឹកក្រឡុកស្រស់ៗ និងកាហ្វេសុទ្ធរស់ជាតិដើមប្រចាំស្រុក។

បន្ថែមលើភាពទាក់ទាញនេះ ផ្ទះអ្នកជំនួញប្រវត្តិសាស្ត្រជាច្រើនត្រូវបានផ្លាស់ប្តូរទៅជាបា ហាងនិងភោជនីយដ្ឋាន។ ដើម្បីទទួលបានម្ហូបរសជាតិឆ្ងាញ់ គយគន់នូវទេសភាពស្អាតៗក្នុងក្រុង សូមរកកន្លែងអង្គុយនៅតាមហាងដូចជា Little Faifo (កន្លែងដែលអ្នកនឹងត្រូវបានរាយជាមួយម្ហូបស្រស់ៗ) Green Mango សម្រាប់អ្នកចង់ញុំាអាហារបារាំង និងម្ហូបវៀតណាម។ ហាង Co Mai ដែលទើបនឹងបើកថ្មី - បើកដោយមេចុងភៅជនជាតិបារាំងដែលមានឈ្មោះល្បី Didier Corlou អាហារពេលល្ងាចពិតជាអស្ចារ្យ កន្លែងអង្គុយនៅក្នុងផ្ទះឈើដែលមានអាយុ 200 ឆ្នាំ. ខណៈពេលដែលហាង Tadioto ថ្មីមានលក់មីរ៉ាមែន , ស៊ូស៊ីបែបជប៉ុន និងស្រាវីស្គីដ៏ឈ្ងុយឆ្ងាញ់។ 

ការជិះកង់គឺជាមធ្យោបាយដ៏ល្អបំផុតមួយដើម្បីរុករកតំបន់នោះ។ ជិះកង់កាត់តាមផ្លូវដែលមានស្លឹកឈើនៃទីក្រុងក្នុងល្បឿនយឺតៗរបស់អ្នក ឬជិះទៅទីជនបទហួសពីក្រុងបន្តិចដោយការបើកម៉ូតូ។ ជិះទៅកោះ Cam Nam នៅតាមជនបទដែលអ្នកនឹងឃើញវាលស្រែចំការ និងសត្វក្របី។ នៅទិសខាងកើតអ្នកដើរមើលថ្ងៃលិចតាមឆ្នេរ An Bang ឬមុជជុំវិញកោះ Cham ដែលមានផ្កាថ្មនៅឆ្នេរសមុទ្រដ៏ស្រស់ស្អាត។