មូលហេតុដែលក្រុមហ៊ុន Tesla បានជ្រើសរើសប្រទេសអាឡឺម៉ង់ជាជាងចក្រភពអង់គ្លេសជាប្រទេសដែលបង្កើត Gigafactory ថ្មីរបស់ខ្លួន

ជាដំបូងយើងចង់ឲ្យមិត្តអ្នកអានបានដឹងពីក្រុមហ៊ុន Tesla ជាមុនសិន។ ក្រុមហ៊ុន Tesla ជាក្រុមហ៊ុនផលិតផលរថយន្តអគ្គីសនីដែលល្បីល្បាញ នៅលើកទឹកដីសហរដ្ឋអាមេរិក និងគ្រប់គ្រងដោយនាយកប្រតិបត្តិលោក Elon Musk ។ មហាសេដ្ឋី Elon Musk ដែលគេដាក់ងារថាជា Iron Man ក្នុងពិភពពិត ព្រោះគាត់ជាប្រធានក្រុមហ៊ុនផលិតឡាន Tesla ផង ផលិតរ៉ុកកែត ផលិតកាំភ្លើងហ្គាស ផលិតប្រព័ន្ធសូឡា និងបច្ចេកវិទ្យាទូទាត់ប្រាក់ផ្សេងទៀត។ នៅមួយទៀតគឺពាក្យ Brexit ជាកិច្ចព្រមព្រៀងនៃការដកខ្លួនរបស់ចក្រភពអង់គ្លេសចេញសហភាពអឺរ៉ុប។ បន្ទាប់ពីស្គាល់ពាក្យពេជន៍លើចំណងជើងរួច សូមមិត្តអ្នកអាន អានបន្តនៅអត្ថបថខាងក្រោម។ 

នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានស្តីបន្ទោសទៅលើកិច្ចព្រមព្រៀង Brexit ថាជាមូលហេតុដែលក្រុមហ៊ុនបានជ្រើសរើសប្រទេសអាឡឺម៉ង់ជាជាងចក្រភពអង់គ្លេសជាប្រទេសដែលបង្កើត Gigafactory ថ្មីរបស់ខ្លួន។

Musk បានប្រាប់ទស្សនាវដ្តីពាណិជ្ជកម្ម Auto Express ថាភាពមិនប្រាកដប្រជាចំពោះការសម្រេចចិត្តរបស់ចក្រភពអង់គ្លេសក្នុងការដកខ្លួនចេញពីសហគមន៍អ៊ឺរ៉ុប “វាជាការប្រថុយប្រថានពេក” ក្នុងការបង្កើតរោងចក្រអាគុយនៅប្រទេសនេះ។

រោងចក្រថ្មីនេះគ្រោងនឹងសាងសង់នៅទីក្រុង Berlin ខណៈដែលក្រុមហ៊ុន Tesla ក៏មានគម្រោងបង្កើតមជ្ឈមណ្ឌលវិស្វកម្ម និងរចនានៅរដ្ឋធានីអាល្លឺម៉ង់ផងដែរ។ Musk បាននិយាយថាកត្តាមួយទៀតដែលស្ថិតនៅពីក្រោយការសម្រេចចិត្តនេះ គឺដោយសារតែសមត្ថភាពវិស្វកម្មរបស់ប្រទេសអាឡឺម៉ង់ដែលជាប្រទេសមានក្រុមហ៊ុនផលិតរថយន្តធំជាងគេទីពីរនៅលើពិភពលោកគឺ Volkswagen និង Daimler ។

ថ្ងៃខាងមុខ ក្រុមហ៊ុន Gigafactory ទី 4 របស់ក្រុមហ៊ុន Tesla នឹងបើកដំណើរការក្នុងប្រទេសអាល្លឺម៉ង់។ Gigafactory ដើមត្រូវបានបង្កើតឡើងនៅទីក្រុង Reno រដ្ឋ Nevada ដើម្បីបង្កើតអាគុយសម្រាប់រថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Tesla ខណៈដែលរោងចក្រទី 2 របស់សហរដ្ឋអាមេរិកត្រូវបានសាងសង់នៅទីក្រុង Buffalo រដ្ឋ New York ។ គ្រោងនឹងបើករោងចក្រផលិតរថយន្តថ្មីមួយនៅសៀងហៃប្រទេសចិនឆាប់ៗនេះផងដែរ។