Borobudur, ប្រាសាទ Prambanan នឹងបន្តការបិទទ្វារ ផ្អាកដំណើរការទទួលភ្ញៀវទេសចរ រហូតដល់ថ្ងៃ 11 មេសា

កាលបិទដំណើរការ Borobudur ប្រាសាទ Prambanan និង Ratu Boko នៅក្នុងបរិវេណកោះជ្វាកណ្តាល (Central Java) របស់ប្រទេសឥណ្ឌូនេស៊ី នឹងបន្តរហូតដល់ថ្ងៃ 11 មេសា ដើម្បីឆ្លើយតបនឹងវិធានការណ៍ ទប់ស្កាត់ការរីករាលដាលវីរុស COVID-19 នៅក្នុងបរិវេណទីក្រុង Yogyakarta និង Central Java នេះ។

គួរបញ្ជាក់ផងដែរថា ពីដំបូងបរិវេណ Borobudur នេះគ្រោងបិទទ្វារដំណើរការ ផ្អាកការទទួលភ្ញៀវទេសចរត្រឹមថ្ងៃ 29 មីនាប៉ុណ្ណោះ បើពេលនេះ អជ្ញាធរបានធ្វើការប្រកាសជាថ្មី ក្នុងការបន្តរយៈពេលនៃការផ្អាកដំណើរនេះ ជាថ្មីម្តងទៀត។

 

លោក Edy Setijono នាយកក្រុមហ៊ុន PT Taman Wisata Candi (TWC) Borobudur, Prambanan និង Ratu Boko បានប្រាប់ Tempo.co ថាប្រាសាទទាំងបី ត្រូវបានបិទផ្អាកមិនទទួលភ្ញៀវទេសចរ បានចាប់ផ្តើមដំបូងបំផុតនៅថ្ងៃទី 20 មីនា។

លោកបានបន្តថា ផ្ទៃនៃប្រាសាទនិងបរិវេណប្រាសាទ រួមជាមួយស្តង់លក់សំបុត្រ និងការិយាល័យរបស់ PT TWC ត្រូវបានបាញ់ថ្នាំ និង Spray សម្លាប់មេរោគជាទៀងទាត់ ក្នុងការរក្សាសុវត្ថិភាព និងអនាម័យ។

 

លេខាធិការក្រុមហ៊ុន PT TWC ក៏បានមានប្រសាសន៍ដែរថា “ក្នុងអំឡុងពេលនៃការបិទនេះ យើងកំពុងធ្វើឱ្យប្រសើរឡើង នូវហេដ្ឋារចនាសម្ព័ន្ធទាំងអស់ នៅក្នុងតំបន់ប្រាសាទទាំងមូល”។

 

គេហទំព័រ Kompas.com បានរាយការណ៍ថាកាលពីថ្ងៃទី 16 ខែមីនាថា ផ្ទៃទាំងមូលនៃប្រាសាទ Borobudur ត្រូវបានបាញ់ថ្នាំនិង Spray សម្លាប់មេរោគពិសេស ដែលផ្តល់សុវត្ថិភាពសំរាប់មនុស្ស និងថែទាំរូបសំណាកនានារបស់ប្រាសាទ។ យោងតាមប្រធានផ្នែកអភិរក្ស BKB លោក Yudi Suhartono បានឱ្យដឹងថា ថ្នាំ និង Spray សម្លាប់មេរោគទាំងនោះ មានជាតិអាល់កុល, hydrogen peroxide, glycerol និង Aqua Dest ។

បន្ថែមពីនេះ ជាមួយនឹងការបិទដំណើរការបរិវេណ Borobudur កញ្ចប់ទេសចរណ៍របស់ទីតាំងនេះ ដែលមានដូចជា Sunrise, Sunset និង Manohara Borobudur មិនត្រូវបានដាក់ឲ្យជាវនោះឡើយ។

ដោយឡែក នៅថ្ងៃទី 19 មីនានេះដែរ ក្រសួងបរិស្ថាននិងព្រៃឈើ បានបិទជា បណ្តោះអាសន្ន នូវតំបន់អភិរក្សចំនួន 57 កន្លែង នៅទូទាំងប្រទេស ក្នុងនោះមានឧទ្យានជាតិភ្នំមេរ៉ាពី (Mount Merapi National Park) នៅ Central Java, Bromo Tengger Semeru National Park នៅ East Java និង Komodo National Park នៅ East Nusa Tenggara ផងដែរ។