ទិសដៅចំនួន 5 នៅក្នុងប្រទេសឥណ្ឌូនេស៊ី ល្អបំផុតសម្រាប់អ្នកដែលចូលចិត្តជិះកង់ និងឡើងភ្នំ!

ក្នុងអំឡុងពេលនៃជំងឺរាតត្បាតដ៏កាចសាហាវ នាពេលបច្ចុប្បន្ននេះ អ្នកធ្វើដំណើរជុំវិញពិភពលោក ត្រូវលះបង់ផែនការនៃដំណើរកម្សាន្តរបស់ពួកគេ ដើម្បីគោរពតាមច្បាប់នៃការ Lockdown របស់រដ្ឋាភិបាល។ តែទោះបីយ៉ាងណាក៏ដោយ ច្បាប់នៃចាក់សោរទាំងនោះ ត្រូវបានបន្ធូរបន្ថយ និងចាប់ផ្តើមដកចេញជាបណ្តើរៗ ពីប្រទេសមួយចំនួនហើយ។ វាអាចនឹងជាមូលហេតុមួយ ដែលអាចនឹងឲ្យមនុស្សខ្លះ បានចាប់ផ្តើមរៀបចំផែនការធ្វើដំណើរនាពេលអនាគតរបស់ពួកគេ សាជាថ្មីឡើងវិញ។

 

ការស្ទង់មតិមួយធ្វើឡើងដោយគេហទំព័រ Booking.com កាលពីខែសីហាឆ្នាំ 2019 បានបង្ហាញថាស្ទើរតែ 83$ នៃអ្នកដំណើរឥណ្ឌូនេស៊ី បានបង្ហាញចំណាប់អារម្មណ៍ក្នុងការធ្វើដំណើរទៅកាន់គោលដៅកម្សាន្តធម្មជាតិ (ភ្នំ)។ ប្រហែល 79% និយាយថា ពួកគេចង់ធ្វើបន្តសកម្មភាពធ្វើដំណើររបស់ពួកគេ ក្នុងពេលវិស្សមកាល ដោយឡែក 68% ចង់ស្វែងរកទិសដៅដែលមានផ្លូវឡើងភ្នំ ហើយសម្រាប់ 59% ទៀត ចាប់អារម្មណ៍ទៅតំបន់ដែលមានផ្លូវជិះកង់។

 

ក្នុងអត្ថបទនេះ គេហទំព័ររបស់ពួកយើង នឹងបង្ហាញប្រិយមិត្តអ្នកអានទាំងអស់គ្នា នូវបញ្ជីទិសដៅកម្សាន្តមួយចំនួននៅប្រទេសឥណ្ឌូនេស៊ី ដែលត្រូវបានគេចាត់ទុកថាល្អបំផុត សម្រាប់អ្នកធ្វើដំណើរជាមួយនឹងការឡើងភ្នំ និងការជិះកង់ ដែលបញ្ជីនេះ បានចងក្រងដោយ Booking.com។

 

1. Mount Kelimutu, Flores

 

សម្រាប់អ្នកដែលមិនចូលចិត្តធ្វើដំណើរតាមផ្លូវឆ្ងាយ Mount Kelimutu នៅលើកោះ Flores នៃតំបន់ Nusa Tenggara ខាងកើត ផ្តល់នូវពន្លឺព្រះអាទិត្យដ៏ល្អឥតខ្ចោះ។ បឹងបន្ទុះភ្នំភ្លើងចំនួន 3 របស់វា ដែលមានឈ្មោះថា Lake Kelimutu មានពណ៌ខុសគ្នា និងផ្លាស់ប្តូរតាមពេលវេលាទៀតផង។

 

កន្លែងដែលត្រូវស្នាក់នៅ: បន្ទប់នៅក្នុងផ្ទះសំណាក់ Flores Passport ដោយវាត្រូវបានរចនាឡើងយ៉ាងពិសេស ជាមួយនឹងបង្អួចដែលស្ថិតនៅពីលើគ្រែ ដើម្បីផ្តល់ឱ្យភ្ញៀវទេសចរ នូវទេសភាពដ៏ស្រស់ត្រកាល នៅលើមេឃ។

 

2. Mount Batur, Bali

 

ភ្នំ Batur គឺជាការផ្គូផ្គងដ៏ល្អឥតខ្ចោះ សម្រាប់អ្នកដំណើរដែលចូលចិត្តសកម្មភាពនៅបរិវេណខាងក្រៅ (outdoor activities)។ តំបន់នេះគ្របដណ្តប់ដោយអ័ព្ទនៅពេលព្រឹកព្រលឹម ផ្តល់អារម្មណ៍ថា វាត្រូវបានព័ទ្ធជុំវិញដោយពពក និងស្ថិតនៅលើរយៈកម្ពស់ដ៏ខ្ពស់។

 

កន្លែងដែលត្រូវស្នាក់នៅ៖ Black Lava Hostel និងកន្លែងស្នាក់នៅ ដែលមានទីតាំងស្ថិតនៅប្រហែល 500 ម៉ែត្រពី Lake Batur។ ផ្ទះសំណាក់ផ្តល់ជូននូវ ទីធ្លារាបស្មើ ដើម្បីរីករាយនឹងទេសភាពខាងក្រៅ និងមានកន្លែងលក់សាច់អាំងដ៏ឈ្ងុយឆ្ងាញ់នៅជិតនោះផងដែរ។

 

3. Mount Rinjani, Lombok

 

ភ្នំ Rinjani នៅ Lombok ភាគខាងលិចតំបន់ Nusa Tenggara គឺជាភ្នំភ្លើងខ្ពស់បំផុតទី 2 នៅឥណ្ឌូនេស៊ី និងមានកំពូលភ្នំខ្ពស់ជាងគេបំផុតមួយ នៅក្នុងប្រទេស។ ទោះបីជាវាមានទីតាំងស្ថិតនៅកម្ពស់ 3726 ម៉ែត្រ ពីលើនីវ៉ូទឹកសមុទ្រក៏ដោយ ក៏ភ្នំនេះមិនចាំបាច់ត្រូវការអ្នកដែលមានជំនាញឡើងភ្នំអាជីព ដើម្បីឡើងមកកាន់កំពូលរបស់វានោះដែរ វាផ្តល់ផ្លូវឡើងយ៉ាងធំទូលាយ និងងាយស្រួលបំផុត។ កន្លែងដែលមានប្រជាប្រិយភាពមួយនៅទីនេះគឺ  Lake Segara Anak ដែលទទួលបានភាពល្បីល្បាញដោយសារ បឹងនេះមានទឹកពណ៌ខៀវ។

 

កន្លែងដែលត្រូវស្នាក់នៅ: Rinjani Lodge មានទីតាំងស្ថិតនៅ Senaru នៅភាគខាងជើង Lombok អមមកជាមួយទេសភាពនៃភ្នំ Rinjani រួមនឹងទេសភាពដ៏ស្រស់ត្រកាលនៃបឹងធម្មជាតិ។

 

4. Borobudur, Yogyakarta

 

ទីតាំងនេះផ្តល់លក្ខណៈពិសេស និងភាពទាក់ទាញ នៃផ្លូវជិះកង់ដ៏ល្អ រួមជាមួយទេសភាពខាងក្រៅដ៏ស្រស់ស្អាត នៃផ្ទះប្រពៃណី ភូមិអ្នកស្រុក និងវាលស្រែ។

 

កន្លែងដែលត្រូវស្នាក់នៅ: មានទីតាំងនៅ Sleman, Villa Arusha Jogja ស្ថិតនៅចម្ងាយ 15 គីឡូម៉ែត្រ នៅខាងក្រៅទីក្រុង Yogyakarta និងព័ទ្ធជុំវិញដោយវាលស្រែ និងទេសភាពនៅលើភ្នំ Merapi ។

 

5. Bukittinggi, West Sumatra

 

ទីក្រុង Bukittinggi គឺជាទីតាំងដែលពោពេញទៅដោយ ភ្នំដែលសឹងមិនគួរឱ្យជឿ ហើយមានលក្ខណៈពិសេស នៃទេសភាពផ្សេងៗដូចជា Ngarai Sianok ដែលផ្តល់នូវជ្រលងភ្នំ ព័ទ្ធជុំវិញដោយជ្រោះនិងបឹងជាដើម។ ទីកន្លែងនេះល្អសម្រាប់អ្នកទេសចរ ដែលចូលចិត្តជិះកង់ និងដើរកម្សាន្តតែម្តង។

 

កន្លែងស្នាក់នៅ: Padi Ecolodge ផ្តល់នូវសកម្មភាពកម្សាន្តខាងក្រៅ គួរឱ្យចាប់អារម្មណ៍សម្រាប់អ្នកដំណើរ រួមជាមួយទេសភាពដ៏អស្ចារ្យ។