ប្រទេសអូស្ត្រាលីបើកបរិវេណព្រំដែនរបស់ខ្លួនបន្ថែមទៀត ក្នុងការជម្រុញការធ្វើដំណើរក្នុងស្រុកឲ្យបានកាន់តែច្រើន!

បើយោងតាមរដ្ឋមន្ត្រីរបស់រដ្ឋាភិបាលរបស់អូស្ត្រាលី បាននិយាយកាលពីថ្ងៃអង្គារថ្មីៗនេះថា ប្រទេសនេះនឹងដកគោលការណ៍នៃការរឹតបន្តឹងព្រំដែនអន្តរជាតិ ដើម្បីជាការជម្រុញប្រព័ន្ធទេសចរណ៍ឡើងវិញ ខណៈការឆ្លងវីរុសថ្មីក្នុងប្រទេស កំពុងស្ថិតក្នុងកម្រិតមួយទាប ហើយវ៉ាក់សាំងដំបូង ក៏នឹងអាចមាន នៅក្នុងខែមីនាឆ្នាំក្រោយនេះផងដែរ។

 

រដ្ឋ Queensland ដែលជាគោលដៅឈប់សម្រាកដ៏ពេញនិយម នឹងអនុញ្ញាតឲ្យភ្ញៀវទេសចរចូលទៅកម្សាន្តបាន នៅសប្តាហ៍ក្រោយនេះ ក្រោយពីរដ្ឋដែលមានប្រជាជនច្រើនបំផុតចំនួន 2 របស់អូស្ត្រាលី គឺរដ្ឋ New South Whale (NSW) និង Victoria បានបិទព្រំដែននីមួយៗ កាលពីខែសីហាកន្លងទៅ។

 

NSW ដែលត្រូវបានកត់សម្គាល់ថាមិនមានករណីឆ្លងថ្មី រយៈពេលពេញមួយខែនោះ អាចនឹងត្រូវបាន បញ្ឈប់គោលការណ៍រឹតបន្តឹងនានា បន្ទាប់ពីទីក្រុងស៊ីដនី ដែលនឹងត្រូវធ្វើនៅថ្ងៃ 1 ធ្នូខាងមុខ នេះបើយោងតាមសម្តីរបស់ រដ្ឋមន្ត្រីរបស់រដ្ឋ Queensland លោកស្រី Annastacia Palaszczuk។

 

អ្នករស់នៅក្នុងរដ្ឋ Victoria ដែលពីមុនជាចំណុចក្តៅ នៃករណីឆ្លង Covid-19 នៃប្រទេសនេះ ក៏នឹងត្រូវបានស្វាគមន៍ផងដែរ ប្រសិនបើរដ្ឋគ្មានករណីថ្មីនៅថ្ងៃពុធសប្តាហ៍នេះ ដែលនឹងមានរយៈពេល 26 ថ្ងៃ ដោយគ្មានការឆ្លងថ្មីនៅក្នុងសហគមន៍។ លោកស្រី Palaszczuk បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Brisbane ថា “រដ្ឋ Queensland គឺមានសុវត្ថិភាពគ្រប់គ្រាន់ និងអាចមកកម្សាន្តបានហើយ។”

 

NSW និង Victoria បានបើកព្រំដែនរបស់ពួកគេ កាលពីថ្ងៃច័ន្ទនេះ ខណៈដែលព្រំដែន South Australia-Victorian បើកដំណើរការ យ៉ាងពេញលេញនៅសប្តាហ៍ក្រោយនេះ ដែលជាព័ត៌មានដ៏ល្អមួយ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក Qantas Airways និង Virgin Australia។ ក្រុមហ៊ុន Qantas បាននិយាយថា ខ្លួននឹងដំណើរការជើងហោះហើរត្រឡប់មកវិញ ច្រើនជាង 1,200 ជើង ពី Victoria និង NSW ចូលទៅក្នុងរដ្ឋ Queensland នៅមុនពេលបុណ្យណូអែល។

 

ការផ្លាស់ប្តូរទាំងនេះ នឹងធ្វើឱ្យលោកនាយករដ្ឋមន្រ្តី Scott Morrison ដែលបានជម្រុញឱ្យ មេដឹកនាំរដ្ឋ បន្ធូរបន្ថយវិធានការណ៍មួយចំនួន ដើម្បីជួយស្តារសេដ្ឋកិច្ចដែលបានធ្លាក់ចុះ 7% ក្នុងរយៈពេល 3 ខែ ដល់ចុងខែមិថុនា ដែលជាចំនួនច្រើនបំផុត ចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមក្នុងឆ្នាំ 1959។ 

 

ក្រឡេកមើលទៅរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Greg Hunt បាននិយាយថា អូស្រ្តាលីដែលបានយល់ព្រមទិញវ៉ាក់សាំង AstraZeneca's COVID-19 ចំនួន 34 million doses ដែលត្រូវបានពួកគេជឿជាក់ថា វាអាចជាប្រភេទវ៉ាក់សាំងច្បាស់ការ និងមានប្រសិទ្ធភាព បន្ទាប់ពីការចេញលទ្ធផលសាកល្បងបឋមរួចមក។

 

លោកបានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងស៊ីដនីថា “ពេលវេលាកំណត់នៃ វ៉ាក់សាំងរបស់យើងកំពុងចាប់ផ្តើមរំកិលទៅមុខហើយ។ ព័ត៌មានពីបរទេសក៏បានបង្ហាញថា យើងកំពុងស្ថិតនៅលើផ្លូវឆ្ពោះ ទៅរកការបើកកម្មវិធីចាក់វ៉ាក់សាំង លើកដំបូង នៅក្នុងខែមីនាខាងមុខនេះហើយ។" 

 

ក្រុមហ៊ុន AstraZeneca បាននិយាយថា វ៉ាក់សាំង Covid-19 របស់ខ្លួន ចំណាយតិចក្នុងការផលិត ជាងងាយស្រួលក្នុងការចែកចាយ និងលឿនជាងមុន បើប្រៀបធៀបទៅនឹងគូប្រជែងរបស់ខ្លួន អាចមានប្រសិទ្ធភាពរហូតដល់ 90%។

 

ប្រទេសអូស្រ្តាលី បានរាយការណ៍ថាមានមនុស្សច្រើនជាង 27,800 នាក់បានឆ្លង Covid-19 និងមាន 907 នាក់បានស្លាប់ រាប់ចាប់តាំង ពីការរាតត្បាត បានចាប់ផ្តើមតាំងពីដើមឆ្នាំមក ប៉ុន្តែការប៉ាន់ស្មាន មានចំនួនតិចជាង 100 ករណី ដែលកំពុងបន្តផ្ទុក Covid-19 ដែលភាគច្រើន ជាប្រជាជនដាក់នៅដាច់ដោយឡែក នៅក្នុងសណ្ឋាគារ។ 

 

រដ្ឋ Victoria បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនមិនមាន Active Cases ជាលើកដំបូង ក្នុងរយៈពេលជាង 8 ខែ បន្ទាប់ពីមានការ Lockdown យ៉ាងតឹងរ៉ឹងបន្ទាប់ពីការឆ្លងមេរោគប្រចាំថ្ងៃ បានកើនឡើងដល់ជាង 700 នាក់ នៅដើមខែសីហា។

 

ទន្ទឹមនឹងនេះ ក្រុមហ៊ុនអាកាសចរណ៍ Qantas បាននិយាយថា ខ្លួននឹងទទូចសម្រាប់ពេលខាងមុខថា អ្នកធ្វើដំណើរអន្តរជាតិ ចាំបាច់ត្រូវចាក់វ៉ាក់សាំងការពារ Covid-19 ជាមុនសិន មុនពេលពួកគេហោះហើរ។ ដោយឡែក នាយកប្រតិបត្តិលោក Alan Joyce បានប្រាប់ទូរទស្សន៍ Channel Nine ថា “យើងកំពុងតែសម្លឹងមើលការផ្លាស់ប្តូររបស់យើង ដើម្បីនិយាយសម្រាប់អ្នកធ្វើដំណើរអន្តរជាតិថា យើងនឹងស្នើសុំឱ្យ មានការចាក់វ៉ាក់សាំង មុនពេលពួកគេអាចឡើងយន្តហោះបាន។” 

 

គូសបញ្ជាក់ផងដែរថា ប្រទេសអូស្រ្តាលីបានបិទព្រំដែនអន្តរជាតិរបស់ខ្លួន នៅក្នុងខែមីនា ហើយបច្ចុប្បន្ន ក៏តម្រូវឱ្យអ្នកដំណើរដែលត្រឡប់ពីបរទេសវិញ នៅដាច់ដោយឡែក រយៈពេលពីរសប្តាហ៍ទៀតផង។