ក្រុមហ៊ុនអាកាសចរណ៍របស់អូស្ត្រាលី Qantas Airlines នៅតែរក្សាតំណែងរបស់ខ្លួនជាក្រុមហ៊ុនអាកាសចរណ៍ដែលមានសុវត្ថិភាពបំផុត នៅលើពិភពលោក សូម្បីតែក្នុងអំឡុងពេលនៃការរាតត្បាតកូវីដ-១៩ ក៏ដោយ។
ការចាត់ចំណាត់ថ្នាក់ដោយ AirlineRatings.com ដែលបានចេញផ្សាយកាលពីដើមសប្តាហ៍នេះ បានបង្ហាញឲ្យដឹងថា ក្រុមហ៊ុន Qantas បានឈរនៅលំដាប់កំពូលក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ចំនួន ៣៨៥ សម្រាប់ “កំណត់ត្រាដ៏អស្ចារ្យដំបូង នៃប្រតិបត្តិការណ៍ និងសុវត្ថិភាព។”
កត្តាដែលបានចូលក្នុងចំណាត់ថ្នាក់ រួមមានការជាប់គាំងរបស់ក្រុមហ៊ុនអាកាសចរណ៍ និងកំណត់ត្រាឧប្បត្តិហេតុធ្ងន់ធ្ងរ ការធ្វើសវនកម្មរបស់រដ្ឋាភិបាល និងឧស្សាហកម្ម និងប្រព័ន្ធរក្សាសុវត្ថិភាព (រាប់បញ្ចូលទាំងពិធីសារ COVID-១៩ ថ្មី) និងអាយុកាលរបស់កងនាវាផងដែរ។
Qantas ទទួលបានចំណាត់ថ្នាក់ខ្ពស់ សម្រាប់តំណែងរបស់ខ្លួន ជាអ្នកដឹកនាំក្នុងការអភិវឌ្ឍគំនិតផ្តួចផ្តើមសុវត្ថិភាព ដូចជាប្រព័ន្ធអាកាសចរណ៍ នាពេលអនាគត (ប្រព័ន្ធដែលអនុញ្ញាត ឱ្យមានការប្រាស្រ័យទាក់ទងរវាងអាកាសយានិក និងការត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស) ការត្រួតពិនិត្យម៉ាស៊ីនភ្លាមៗ និងការចុះចតដោយស្វ័យប្រវត្តិ ដោយប្រើប្រព័ន្ធផ្កាយរណបសកល (Global Navigation Satellite System)។ ក្នុងរយៈពេល ៦០ ឆ្នាំកន្លងមក ក្រុមហ៊ុន Qantas គឺជាក្រុមហ៊ុនអាកាសចរណ៍ទី ១ ឬទី ២ ក្នុងពិភពលោក ដែលបានអនុវត្តការពង្រឹងសុវត្ថិភាពសំខាន់ៗចំនួន ១៦ នៅទូទាំង កងនាវារបស់ខ្លួន។
ឆ្លើយតបនឹងរោគរាតត្បាតនាពេលបច្ចុប្បន្ននេះ Qantas បានផ្លាស់ប្តូរសេវាកម្មផ្គង់ផ្គង់អាហាររបស់ខ្លួន ហើយចាប់ផ្តើមរក្សាគោលការណ៍គំលាតសុវត្ថិភាព នៅពេលអ្នកដំណើរឡើងជិះ ដោយរកបានពិន្ទុពេញជាផ្កាយចំនួន ៧ ក្នុងចំណោមផ្កាយសុវត្ថិភាព ៧ ដែលអាចផ្តល់ឲ្យ នៅក្នុងការកំណត់ចំណាត់ថ្នាក់។
អគ្គនាយករបស់ AirlineRatings.com លោក Geoffrey Thomas បាននិយាយថា “ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ តែងតែអាចមានបញ្ហាជារៀងរាល់ថ្ងៃ ហើយភាគច្រើននៃបញ្ហាទាំងនោះ គឺបណ្តាលមកពីផលិតកម្ម ឬផ្នែកបច្ចេកទេសនៃយន្តហោះដែលចេញពីរោងចក្រស្រាប់ មិនមែនបញ្ហាប្រតិបត្តិការ របស់ក្រុមហ៊ុនអាកាសចរណ៍ទេ។ វាជាវិធីដែលក្រុមអាកាសយានិកនៃក្រុមហ៊ុនអាកាសចរណ៍នានា ធ្វើការដោះស្រាយបញ្ហាបច្ចេកទេសទាំងនោះ ដែលលទ្ធផលនៃដំណោះស្រាយរបស់ពួកគេ បានកំណត់ចំណាត់ថ្នាក់ ក្រុមហ៊ុនអាកាសចរណ៍ល្អ រាប់ពីក្រុមហ៊ុនអាកាសចរណ៍ដែលគ្មានសុវត្ថិភាព។”
ក្រៅពីប្រវត្តិជាក្រុមហ៊ុនដ៏មានសុវត្ថិភាព ជាយូរមកហើយនោះ Qantas ក៏ជាក្រុមហ៊ុនអាកាសចរណ៍ជាទីស្រឡាញ់ផងដែរ។ នៅពេលដែល former bar carts ចំនួន ១ ពាន់ ត្រូវបានដាក់លក់នៅដើមឆ្នាំនេះ វាត្រូវបានលក់អស់ក្នុងរយៈពេលត្រឹមតែពីរម៉ោងប៉ុណ្ណោះ។
ក្រុមហ៊ុនដែលទទួលបានចំណាត់ថ្នាក់នៅក្នុងបញ្ជី ក្រុមហ៊ុនអាកាសចរណ៍ដ៏មានសុវត្ថិភាពនោះគឺ Qatar Airways/Airlines, Air New Zealand, Singapore Airlines និង Emirates។ ក្រុមហ៊ុនអាកាសចរណ៍ដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគេនៅសហរដ្ឋអាមេរិក គឺក្រុមហ៊ុន Alaska Airlines ឈរនៅលើលេខរៀងទី ៨។