ព្រឹកនេះ ករណីឆ្លងព្រឹត្តិការណសហគមន៍ ២០កុម្ភៈមានចំនួន ២៣ នាក់បន្ថែមទៀត!

គិតត្រឹមថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅតែបន្ដកើនឡើងខ្ពស់ដដែល ថែមទាំងរកឃើញវីរុសកូវីដ-១៩ បម្លែងថ្មីទៀតផង ដោយព្រឹកនេះក្រសួងសុខាភិបាលបានរកឃើញករណីឆ្លងក្នុងព្រឹត្តិការណ៍២០កុម្ភៈ ចំនួន ២៣ ករណីបន្ថែមទៀត ដូចនេះសរុបរយៈពេល ៤ ថ្ងៃកន្លងមកនេះ ករណីឆ្លងក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ បានកើនឡើងដល់ ៩៩ ករណីមកហើយ។ 

នៅព្រឹកនេះករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈមានចំនួន ២៣ នាក់រួមមាន៖ 

១. ស្ដី្រជនជាតិចិន អាយុ ៣៩ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ

២. ស្ដីជនជាតិចិន អាយុ ២៥ ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ

៣. ស្ត្រីជនជាតិខ្មែរ អាយុ ២០ ឆ្នាំ ស្នាក់នៅឃុំចុងដូង ស្រុងកបារាយណ៍ ខេត្តកំពង់ធំ

៤. បុរសជនជាតិចិន អាយុ ៣១ ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ

៥. ស្ត្រីជនជាតិចិន អាយុ ៣២ ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ

៦. បុរសជនជាតិចិន អាយុ ៤៤ ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ

៧. បុរសជនជាតិចិន អាយុ ២៦ ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ

៨. បុរសជនជាតិចិន អាយុ ២៥ ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ

៩. បុរសជនជាតិចិន អាយុ ២៩ ឆ្នាំស្នាក់នៅភ្នំពេញ

១០. បុរសជនជាតិចិន អាយុ ៣៦ ឆ្នាំ ស្នាក់នៅសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ

១១. ស្ត្រីជនជាតិចិន អាយុ ៤៨ ឆ្នាំ ស្នាក់នៅកោះពេជ្រ រាជធានីភ្នំពេញ

១២. ស្ត្រីជនជាតិចិន អាយុ ៤១ ឆ្នាំ ស្នាក់នៅកោះពេជ្រ រាជធានីភ្នំពេញ

១៣. ស្ត្រីជនជាតិចិន អាយុ ៣៦ ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ

១៤. ស្ត្រីជនជាតិវៀតណាម អាយុ ២៨ ឆ្នាំ ស្នាក់នៅភ្នំពេញ

១៥. ស្ត្រីជនជាតិចិន អាយុ ២៥ ឆ្នាំ ស្នាក់នៅភ្នំពេញ

១៦. ស្ត្រីជនជាតិចិន អាយុ ២៤ ឆ្នាំ ស្នាក់នៅភ្នំពេញ

១៧. ស្ត្រីជនជាតិចិន អាយុ ២០ ឆ្នាំស្នាក់នៅភ្នំពេញ

១៨. ស្ត្រីជនជាតិចិន អាយុ ២៣ ឆ្នាំស្នាក់នៅភ្នំពេញ

១៩. ស្ត្រីជនជាតិចិន អាយុ ២៣ ឆ្នាំស្នាក់នៅភ្នំពេញ

២០. ស្ត្រីជនជាតិចិន អាយុ ៣០ ឆ្នាំស្នាក់នៅភ្នំពេញ

២១. ស្ត្រីជនជាតិចិន អាយុ ២៦ ឆ្នាំស្នាក់នៅភ្នំពេញ

អ្នកជំងឺទាំង ២១ នាក់ខាងលើនេះ កំពុងត្រូវបានសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ដោយឡែកចំពោះអ្នកជំងឺ ២ នាក់ផ្សេងទៀត រួមមាន ស្ត្រីជនជាតិខ្មែរ អាយុ២៣ ឆ្នាំស្នាក់នៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងបុរសជនជាតិចិនអាយុ ២៣ ឆ្នាំស្នាក់នៅភ្នំពេញ ម្នាក់មិនអាចទាក់ទងបាន និងម្នាក់ទៀត មិនព្រមមកសម្រាកព្យាបាលទេ ដោយសម្អាតគាត់មានកូនតូចនៅជាមួយសម្រាប់មើលថែ។ យ៉ាងណមិញ អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីសុខាភិបាល កំពុងតែសម្របសម្រួលនៅក្នុងរថ្ងៃនេះ សម្រាប់ការយកមកព្យាបាល។