អ្នកបុរាណវិទូរកឃើញកំណប់កាក់នៅសតវត្សរ៍ទី ៦ នៅទីក្រុងផានហ្គាររៀប្រទេសក្រិច

អ្នកបុរាណវិទ្យាមកពីវិទ្យាស្ថានបុរាណវិទ្យានៃបណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ីបានប្រកាសពីការរកឃើញកំណប់កាក់នៅទីក្រុងបុរាណផានហ្ករៀ ក្នុងប្រទេសក្រិច។ កំណប់កាក់ទាំងនោះត្រូវបានរកឃើញបន្ទាប់ការរុករកអស់ចំនួនបីលើក ដោយអ្នកបុរាណវិទូបានរកឃើញថូអេមផូរ៉ាក្នុងសម័យក្រោចបុរាណដែលផ្ទុកកាក់ស្ពាន់ចំនួន ៨០ ក្នុងអំឡុងពេលស្រាវជ្រាវភស្តុតាងនៃស្រទាប់បំផ្លាញដែលបណ្តាលមកពីភ្លើងតាំងពីសតវត្សរ៍ទី ៦។ 

Vladimir Kuznetsov បណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ីបាននិយាយថា “យោងទៅតាមសមាសធាតុនៃកំណប់ទ្រព្យកាក់ស្ពាន់ទាំងអស់នេះ អាចកំណត់បានថា ប្រាក់អ្វីត្រូវប្រើក្នុងទីផ្សារផ្ទៃនៃសតវត្សទី ៦ នោះ។

ការត្រួតពិនិត្យកាក់បង្ហាញឱ្យឃើញថាពួកវាជាកាក់ដែលគេប្រើក្នុងសម័យនៃស្តេចបូផូរ៉ាននៅចុងសតវត្សរ៍ទី ៣ និង ដើមសតវត្សរ៍ទី ៤ នៃគ.ស.។ អ្នកបុរាណវិទ្យាជឿថាកាក់ទាំងនោះត្រូវបានគេកប់នៅពេលទីក្រុងផាន់ណាហ្គូរីត្រូវបានវាយប្រហារ និងដុតដោយក្រុមកលសម្ព័ន Huns ឬ Turks។ 

លើសពីនេះ ការរកកាក់ស្ពានទាំងអស់នោះ Heritage Daily បានរាយការណ៍ថាក្រុមការងារបានរកឃើញថាសំណង់អគារសាធារណៈ និងឯកជនបុរាណជាច្រើនត្រូវបានដុតបំផ្លាញក្នុងពេលដំណាលគ្នានៅពេលដែលកាក់ទាំងនោះត្រូវបានកប់ និងទុកបន្សល់ទុកនូវផេះនៃបំណែកអាគារឈើដែលបានឆេះកាលពីបុរាណ។