គម្រោងវីឡាលំហែកាយថ្មី ប្រកបដោយនិរន្តភាព ដែលជាការបញ្ចូលគ្នារវាងបច្ចេកវិទ្យាស្វ័យប្រវត្តិ ជាមួយនឹងធម្មជាតិ!

ទីក្រុងតូក្យូ៖ គម្រោងនេះគ្រោងនឹងបើកដំណើរការនារដូវស្លឹកឈើជ្រុះ (Fall) ក្នុងឆ្នាំ ២០២២។ វីឡាបែបសិល្បៈច្នៃប្រឌិត (ONEBIENT Jinzukyo) អាចរាប់បានថាជាវីឡាលំហែកាយ ដែលមានការយល់ដឹង និងសម្របបានយ៉ាងល្អជាមួយនឹងបរិស្ថាន រួមទាំងទស្សនៈវិស័យស្ថាបត្យកម្ម និងបច្ចេកវិទ្យាដោយវាក៏មានដូចជាសមាសធាតុធម្មជាតិ ដូចជាពន្លឺ ខ្យល់ ទឹក ដី និងរុក្ខជាតិបៃតង នៅក្នុងបរិយាកាសជុំវិញ ជាមួយនឹងប្រធានបទនៃការរួមរស់ជាមួយនឹងបរិស្ថានធម្មជាតិ។

ONEBIENT Jinzukyo នឹងបើកដំណើរការដំបូងនៅទីក្រុង Tomiyama ដោយមានការសហការជាមួយ River Retreat GARAKU បន្ទាប់ពីនោះមកមានគម្រោងបើកមួយកន្លែងទៀត នៅក្នុងទីក្រុង Otsu ខេត្ត Shiga។

“ONEBIENT” រួមបញ្ចូលការប្រើប្រាស់ធនធានធម្មជាតិ សម្រាប់ប្រព័ន្ធប្រតិបត្តិការរបស់ខ្លួន ដើម្បីរក្សាបរិយាកាសផាសុកភាពនៅក្នុងអគារ។ ការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ និងឡចំហាយអុស អនុញ្ញាតឱ្យដំណើរការប្រព័ន្ធដែលនៅក្រៅបានយ៉ាងពេញលេញ។ លើសពីនេះ ពួកគេក៏មានគម្រោងបញ្ចូលប្រព័ន្ធគ្រប់គ្រងស្វ័យប្រវត្តិពេញលេញ របស់ខ្លួនទៅក្នុងនោះផងដែរ។ វាគឺជាគំនិតថ្មីទាំងស្រុង នៃបទពិសោធន៍ ការសម្រាកប្លែកបែប Immersive Style ដែលផ្តល់ជូននៅក្នុង កន្លែងថ្មីដ៏ប្រណិតអមជាមួយនឹងធម្មជាតិ និងអ្វីដែលគេហៅថា “បច្ចេកវិទ្យាស្ងប់ស្ងាត់ - Calm Technology” ជំនាន់ចុងក្រោយបំផុត។

តាមរយៈការគ្រប់គ្រងប្រព័ន្ធទាំងមូលជាមួយនឹងសេវាកម្មស្វ័យប្រវត្តិ ដែលមិនត្រូវការបុគ្គលិកផ្ទាល់នោះ វាមិនត្រឹមតែបង្កើតបរិយាកាសមានសុវត្ថិភាព ក្នុងការដំណើរការអាជីវកម្មប៉ុណ្ណោះទេ វាថែមទាំងអនុញ្ញាតឱ្យមានប្រតិបត្តិការប្រកបដោយនិរន្តរភាព ចំពោះបរិស្ថាន និងការថែទាំកាន់តែមានភាពងាយស្រួល ដូចជាអគារប្រវត្តិសាស្ត្រជាដើម។ វាអាចមានសក្តានុពលបន្តិចបន្តួចប៉ុណ្ណោះ ដែលអាចមើលឃើញនៅក្នុងវិស័យនេះ។

នៅក្នុងគម្រោង “ONEBIENT” នេះ គោលដៅរបស់ពួកគេ គឺស្វែងរកផ្លូវសម្រាប់ទីក្រុងមួយ ដើម្បីរួមរស់ជាមួយធម្មជាតិ ដោយបំពេញបន្ថែមនូវអ្វីដែលធម្មជាតិផ្តល់ជូនក្នុងស្រុក រួមទាំងវប្បធម៌ មនុស្ស និងអាហារ។

សម្រាប់វីឡាសម្រាកលំហែនេះ ចែកចេញជា ៣ ផ្នែក និងមាន ៤ បន្ទប់ធំៗ៖

 

Kumoniwa (Cloudy garden)

 

Yadomori (Villa forest)

 

Kawautai (River chanting)

 

វាក៏នឹងមានភោជនីយដ្ឋាន ដែលសហការជាមួយនឹងគម្រោងចំនួនបីដែរគឺ (Tresonnier សម្រាប់មុខម្ហូបបារាំង, Rakumi សម្រាប់ Kaiseki ជប៉ុន និង Hamdaya LABO សម្រាប់ម្ហូបតាមរដូវ ដែលមានប្រភពក្នុងស្រុក) បង្ហាញជូនភ្ញៀវ នូវបទពិសោធន៍ធ្វើម្ហូបដ៏អស្ចារ្យ និងឈ្ងុយឆ្ងាញ់ផងដែរ។