អង្គការណាសាផ្តល់រង្វាន់ដល់ SpaceX, Blue Origin និងក្រុមហ៊ុន 3 ទៀតក្នុងកិច្ចសន្យា 146 លានដុល្លារដើម្បីធ្វើការរចនាយានចុះចតនៅឋានព្រះចន្ទ

នាពេលថ្មីៗនេះអង្គការណាសាបានប្រកាសថា បានផ្តល់រង្វាន់ដល់ក្រុមហ៊ុនសហរដ្ឋអាមេរិកចំនួន 5 រួមទាំង SpaceX របស់ Elon Musk និង Blue Origin របស់ Jeff Bezos លើកិច្ចសន្យាមួយដែលមានទឹកប្រាក់សរុបចំនួន 146 លានដុល្លារ ក្នុងគោលបំណង ដើម្បីអភិវឌ្ឍន៍ការរចនាយានចុះចតនៅលើឋានព្រះចន្ទ។ កិច្ចសន្យាទាំងនេះគឺ ជាផ្នែកមួយនៃកម្មវិធី Artemis  របស់អង្គការណាសា ដែលមានបំណងបញ្ជូនអវកាសយានិកទៅឋានព្រះចន្ទវិញនៅឆ្នាំ 2024 ។

យោងតាមសេចក្តីថ្លែងការណ៍របស់អង្គការណាសាបានឲ្យដឹង ថាក្រុមហ៊ុន SpaceX ទទួលបានកិច្ចសន្យាតម្លៃ 9,4 លានដុល្លារខណៈក្រុមហ៊ុន Blue Origin ទទួលបានកិច្ចសន្យាតម្លៃ 25,6 លានដុល្លារ។ គម្រោងនេះនឹងប្រព្រឹត្តទៅក្នុងរយៈពេល 15 ខែខាងមុខនេះ។ អង្គការណាសាក៏បានបញ្ជាក់បន្ថែមលើប្រាក់រង្វាន់ផ្សេងទៀតរួមមាន កិច្ចសន្យា 40,8 លានដុល្លារសម្រាប់ក្រុមហ៊ុន Dynetics, កិច្ចសន្យា 35,2 លានដុល្លារសម្រាប់ក្រុមហ៊ុន Lockheed Martin និងកិច្ចសន្យា 34,8 លានដុល្លារសម្រាប់ក្រុមហ៊ុន Northrop Grumman ។

ទីភ្នាក់ងារនេះបាននិយាយថាក្រុមហ៊ុនទាំង 5 នឹងបង្កើតគំនិតរចនាតាមចន្ទគតិប្រកបដោយនិរន្តរភាព ដើម្បីជួយអង្គការណាសាដឹកជញ្ជូនអវកាសយានិកជាទៀងទាត់ទៅកាន់ផ្ទៃព្រះចន្ទ។ ទីភ្នាក់ងារនេះ នឹងវាយតម្លៃពីការអនុវត្តនិងសុវត្ថិភាពនៃគំនិតចុះចតតាមចន្ទគតិ និងកាត់បន្ថយហានិភ័យដែលពាក់ព័ន្ធទូទៅ។