ជណ្តើរវែងមួយដែលអ្នកទេសចរណ៍និយមថតរូបនៅកោះហាវៃត្រៀមដកចេញ

ភ្ញៀវទេសចរណ៍ជាច្រើនមិនដែលរំលងទេជាមួយជណ្តើរមួយដែលអ្នកទៅដល់តែងតែថតរូបជាមួយនោះ ត្រូវបានប្រភពព័ត៌មានផ្លូវការមួយចេញផ្សាយថា ក្រុមប្រឹក្សាភិបាលទីក្រុង Honolulu នឹងត្រូវដកជណ្តើរនេះចេញនៅឆ្នាំក្រោយនេះហើយ។ ជណ្តើរនេះមានឈ្មោះថា Haiku ឬហៅថាជណ្តើរទៅកាន់ឋានសួគ៍ មានចំនួន 3,922 កាំ និងប្រវែងដើរដល់ជាង 853 ម៉ែត្រ នៅតំបន់ Kaneohe ។ ជណ្តើរនេះសាងសង់ឡើងដោយទាហានជើងទឹកអាមេរិក ក្នុងឆ្នាំ 1940 មកម្ល៉េះ ដូច្នេះអាយុកាលរបស់វាក៏ច្រើនឆ្នាំដែរ ទើបឈានដល់ការដកចេញនៅពេលនេះ។ 

ជណ្តើរនេះត្រូវបានបិទជាអចិន្ត្រៃយ៍ចំពោះសាធារណជនឆ្លងកាត់តាំងពីឆ្នាំ 1987 ប៉ុន្តែអ្នកដែលចូលចិត្តឡើងភ្នំ ក្រុមអ្នក Youtuber និងអ្នកផ្សងព្រេងជាច្រើននៅពេលបន្តឆ្លងកាត់ ដោយសារតែនៅទីនោះមានទេសភាពស្រស់ស្អាត ហើយយើងអាចឃើញទេសភាពបានការស្អាតនៅពេលឆ្លងកាត់ជណ្តើរមួយនេះ។ តាមព័ត៌មានពីមុនៗមក ក៏មានអ្នករងរបួសច្រើនដែរ នៅពេលឆ្លងកាត់តាមជណ្តើរមួយនេះ ប៉ុន្តែពួកគេមិនមានការស្តីបន្ទោសចំពោះជណ្តើរនេះឡើយ និងពេញចិត្តដើរឆ្លងកាត់ដដែល។ 

ក្រុមប្រឹក្សាភិបាលតំបន់នេះក៏បានរៀបរាប់ថា ពួកគេចំណាយជិត 1 លានដុល្លារសហរដ្ឋអាមេរិកលើក្រដាសពន្ធដើម្បីរៀបចំរចនាសម្ព័ន្ធរបស់ជណ្តើរនេះឡើងវិញ និងចំណាយលើប្រព័ន្ធសុវត្ថិភាពរាប់រយ រាប់ពាន់ដុល្លារទៀតផងកាលពេលកន្លងមក។ បន្ទាប់មកពួកគេក៏បានសម្រេចចិត្តដកវាចេញតែម្តង ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ និងការចំណាយដែលមិនចាំបាច់ សូម្បីតែការរុះរើដកចេញនៃជណ្តើរនេះ ក៏ត្រូវចំណាយប្រាក់ខ្ទង់ 1 លានដុល្លារដែរ។ 

នាពេលនេះ ពួកគេក៏ធ្វើការពិន័យទៅលើបុគ្គលណាម្នាក់ដែលឆ្លងកាត់ជណ្តើរនេះចំនួន 1,000 ដុល្លារ ហើយនេះជាការដាក់កំហិតតែម្តង ដើម្បីកុំឲ្យមានគ្រោះថ្នាក់ណាកើតឡើងធ្វើឲ្យប៉ះពាល់ដល់តំបន់ទេសចរណ៍ដ៏ល្បីល្បាញមួយនេះ។ សម្រាប់ការរុះរើដកចេញ មិនទាន់បានបញ្ជាក់ថ្ងៃខែច្បាស់នៅឡើយទេ ដោយសារតែពួកគេកំពុងតែធ្វើការរៀបចំឯកសារទូទៅ ប៉ុន្តែយើងអាចដឹងបានថាពួកគេនឹងដកជណ្តើរនេះចេញនៅឆ្នាំក្រោយនេះហើយ។