គម្រោងភោជនីយដ្ឋានធ្វើពីឈើ ដែលមានទម្ងន់ស្រាល ដ៏ទាក់ទាញមួយនេះ ត្រូវបានរចនាឡើង ឲ្យស្ថិតពីលើបណ្តាញផ្លូវដែកក្រោមដី នៃទីក្រុងឡុងដ៍

ដោយទទួលបានបន្ទុកជាអ្នករចនាភោជនីយដ្ឋានថ្មី នៅលើទីតាំងដែលមិនរឹងមាំ និងមិនអាចទ្រទម្ងន់បានច្រើន ដូច្នេះក្រុមអ្នកជំនាញ មកពីស្ទូឌីយោស្ថាបត្យកម្ម Acme បានប្រើឈើដែលបានកែច្នៃរួច បង្កើតបានជាអគារដ៏ទាក់ទាញ និងមានទម្ងន់ស្រាល។ វាត្រូវបានគេស្គាល់ថា “The Pavilion” ដោយអគារឈើនេះ ក៏មានការរចនាប្រកបដោយនិរន្តរភាពគួរឲ្យកត់សម្គាល់ និងរួមបញ្ចូលនូវបន្ទះស្រូបពន្លឺព្រះអាទិត្យ ផ្នែកដំបូលពណ៌បៃតង និងកន្លែងជាសំបុកឃ្មុំ និងប្រចៀវ។

The Pavilion ត្រូវបានលាតសន្ធឹងចំនួន ៣ ជាន់ ហើយមានកន្លែងភោជនីយដ្ឋាន កន្លែងភ្ញៀវកម្សាន្ត និង Deli បូកនឹងផ្ទៃរាបស្មើខាងក្រៅ និងកន្លែងអង្គុយផងដែរ។ ទីតាំងដែលវាស្ថិតនៅ គឺក្នុងទីក្រុង Stratford នៃប៉ែកខាងកើតរបស់ទីក្រុងឡុងដ៍ ស្ថិតនៅពីលើផ្លូវរូងក្រោមដី ដែលមានផ្លូវដែកកម្រិតស្រាល ដោយត្រូវបានគេចាត់ទុកថាអាចទ្រទម្ងន់ និងគ្រឹះតិចតួចបំផុត។

ស្ទូឌីយោស្ថាបត្យកម្ម Acme ពន្យល់ថា “ការសាងសង់ភោជនីយដ្ឋាននេះ ប្រើបន្ទះឈើឆ្កាងរាងស្តើងភ្ជាប់គ្នាដោយកាវ (cross-laminated and glue-laminated timber panels) ដោយត្រូវការគ្រឹះបេតុងរាក់ប៉ុណ្ណោះ  ឈើមានសរសៃកាបូនទាបជាងវត្ថុធាតុដើមដែលធ្លាប់ប្រើ និងផ្តល់ភាពកក់ក្តៅ ក៏ដូចជាងាយបន្ថែមភាពទាក់ទាញ ដល់ផ្ទៃខាងក្នុង។ កន្លែងដទៃ ដែលគ្រប់គ្រងទៅលើឈើផ្សេងទៀត ត្រូវបានគេប្រើដើម្បីបិទផ្នែកខាងក្រោមនៃបន្ទះក្តារ ដែលបានគ្រោងទុក ដើម្បីបង្កើតភាពជាប់ធន់ ដែលអាចនាំអ្នកទស្សនាទៅកាន់ផ្នែកខាងលើបាន។ ការដាំផ្កាលំនាំដើមនៅលើដំបូលរាបស្មើ និងទីធ្លាបៃតងបន្ថែម ជួយបង្កើនជីវចម្រុះនៃតំបន់នេះ ដោយបង្កើតជាប្រភពអាហារសម្រាប់ សំបុកសម្រាប់សត្វស្លាប និងសត្វប្រចៀវ ឬបក្សីផ្សេងៗដែលនៅក្បែរនោះ។”

វិធីសាស្រ្តដ៏ប្រុងប្រយ័ត្នចំពោះតំបន់នេះនិងបរិស្ថាន ត្រូវបានពង្រីកដល់ការប្រើប្រាស់ថាមពលរបស់វាផងដែរ។ គម្រោងនេះបានទទួលចំណាត់ថ្នាក់ BREEAM ខ្ពស់បំផុតតាមដែលអាចធ្វើទៅបាន (ស្តង់ដារអគារបៃតង)។ វាទទួលបានថាមពលនិងកម្តៅ ពីបណ្តាញដែលមានមូលដ្ឋានលើបណ្តាញមូលដ្ឋាន ទោះបីជាបន្ទះស្រូបពន្លឺព្រះអាទិត្យ កាត់បន្ថយការពឹងផ្អែករបស់វាលើបណ្តាញអគ្គិសនីក៏ដោយ ខណៈភ្លើងខាងក្រៅ ត្រូវបានរចនាឡើងដើម្បីកាត់បន្ថយបញ្ហានៃការបំពុលពន្លឺ (Light Pollution)។

លើសពីនេះការរឹតបន្តឹងខ្យល់ (air-tightness) របស់អគារក៏ខ្ពស់ផងដែរ ដែលជួយរក្សាសីតុណ្ហភាពឲ្យថេរ ដោយត្រូវការកម្តៅឬភាពត្រជាក់តិចបំផុត។ ឈើទាំងអស់ដែលត្រូវបានប្រើ រួមមានផ្នែកឈើកែច្នៃចំនួន ១៣៦ ជាប្រភពប្រកបដោយនិរន្តរភាព ហើយទៅលើកាកសំណល់សំណង់ ៩៩.១៧% ក៏ត្រូវបានបង្វែរចេញពីកន្លែងចាក់សំរាមផងដែរ។