ប្រទេសចិន និងរុស្សី យល់ព្រមបង្កើនកិច្ចសហប្រតិបត្តិការការវិនិយោគ

ឧបនាយករដ្ឋមន្ត្រីចិន លោក Han Zheng កាលពីថ្ងៃសុក្របានធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី 8 នៃគណៈកម្មាធិការសហប្រតិបត្តិការវិនិយោគចិន-រុស្ស៊ី ជាមួយឧបនាយករដ្ឋមន្ត្រីទីមួយរបស់រុស្ស៊ី លោក Andrei Belousov ដោយបានសន្យាជំរុញកិច្ចសហប្រតិបត្តិការការវិនិយោគសម្រាប់សមិទ្ធិផលថ្មីៗ។ លោក Han ដែលជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តចិនផងដែរនោះបានសរសើរអំពីសន្ទុះដ៏រឹងមាំនៃកិច្ចសហប្រតិបត្តិការការវិនិយោគរវាងប្រទេសទាំងពីរ។ លោក Han បាននិយាយថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការ ជាមួយរុស្ស៊ី ដើម្បីអនុវត្តការឯកភាពដ៏សំខាន់ដែលប្រមុខរដ្ឋទាំងពីរសម្រេចបាន ហើយទាញយកសក្តានុ ពលនៃកិច្ចសហប្រតិបត្តិការការវិនិយោគចិន-រុស្ស៊ី ឆ្ពោះទៅរកសមិទ្ធិផលថ្មីៗ។

លោក Han បានចង្អុលបង្ហាញថា ភាគីទាំងពីរគួរតែរៀបចំផែនការជាប្រព័ន្ធទៅលើវិស័យថ្មីៗនៃកិច្ចសហ ប្រតិបត្តិការការវិនិយោគក្នុងជំហានបន្ទាប់ និងពន្លឿនការកែសម្រួលគម្រោងនៃផែនការសហប្រតិបត្តិការ ការវិនិយោគរវាងចិន-រុស្ស៊ី។ លោក Han បានអំពាវនាវឱ្យប្រទេសទាំងពីរបង្កើនអត្ថប្រយោជន៍ឧស្សាហ កម្មរបស់ពួកគេ ព្រមទាំងស្វែងរកការរួមបញ្ចូលគ្នានៃសង្វាក់ឧស្សាហកម្ម និងការផ្គត់ផ្គង់ និងពង្រីកកិច្ច សហប្រតិបត្តិការវិនិយោគ។ លោក Han បាននិយាយថា ប្រទេសទាំងពីរគួរតែជំរុញឱ្យកាន់តែសកម្មនូវ កិច្ចសហប្រតិបត្តិការទ្វេភាគីទៅលើការអភិវឌ្ឍបៃតង និងការបង្កើតភាពរីកចម្រើនថ្មីសម្រាប់កិច្ចសហប្រតិ បត្តិការវិនិយោគ ដោយលោកបាននិយាយបន្ថែមថា ភាគីទាំងពីរគួរតែពង្រឹងកិច្ចសហប្រតិបត្តិការនៅថ្នាក់ មូលដ្ឋាន និងរួមគ្នាបង្កើតបរិយាកាសធុរកិច្ចប្រកបដោយស្ថេរភាព យុត្តិធម៌ តម្លាភាព និងអាចព្យាករបាន។

លោក Belousov បាននិយាយថា កិច្ចសហប្រតិបត្តិការវិនិយោគរវាងរុស្ស៊ី-ចិន មានការរីកចម្រើនគួរឱ្យ កត់សម្គាល់ជាមួយនឹងដំណើរការរលូននៅក្នុងគម្រោងសំខាន់ៗចាប់តាំងពីដើមឆ្នាំនេះមក។ លោកបាន និយាយថា រុស្ស៊ីមានឆន្ទៈក្នុងការធ្វើការងារជាមួយប្រទេសចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង ក្នុងវិស័យវិនិយោគដើម្បីសម្រេចបានលទ្ធផលបន្ថែមទៀត។