វឌ្ឍនភាពនៃការស្ថាបនាផ្លូវ នៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក អនុវត្តដោយកងវិស្វកម្ម តេជោហ៊ុនសែនសៀមរាប


យោងតាមការបង្ហោះព័ត៌មាន លើបណ្តាញសង្គមរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានបញ្ជាក់ថា វឌ្ឍនភាពនៃការស្ថាបនាផ្លូវ នៅតំបន់អភិវឌ្ឍន៍ ភូមិធម្មជាតិរុនតាឯក អនុវត្តដោយកងវិស្វកម្ម តេជោហ៊ុនសែនសៀមរាប សម្រាប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ដូចខាងក្រោម៖

-ការងារចាក់ដីគ្រួសក្រហមសម្រាប់ធ្វើផ្លូវចែកជា២តំបន់÷

១-តំបន់ទី១ មានប្រវែងសរុប ៥.៣៥២ម៉ែត្រ សម្រេចបាន ១.៣២០ម៉ែត្រ គិតភាគរយបាន ២៤,៦៦%

២-តំបន់ទី២ មានប្រវែងសរុប ១១.៥៣៥ម៉ែត្រ សម្រេចបាន ១.៩១០ម៉ែត្រ គិតជាភាគរយ ១៦,៥៥%

-ការសាងសង់ផ្លូវសរុប សម្រេចបានក្នុងថ្ងៃនេះគឺ ៣៨០ ម៉ែត្រ សរុបពីពេលចាប់ផ្តើមបាន ១៤ ខ្សែ ប្រវែង ៣.២៣០ម៉ែត្រ
-ការងារសម្អាតព្រៃអនុវត្ត ដោយកងកំលាំងក្រសួងបរិស្ថាន បាន៦០ ហិចតា និងអាជ្ញាធរអប្សរា សម្រេចបានសរុប ៥១,១ហិចតា សរុបបាន ១១១,១ហិចតា។