យោងតាមការផ្សព្វផ្សាយ ដោយក្រសួងបរិស្ថាន បានលើកឡើងវិធីចំនួន៦ ដើម្បីធ្វើឱ្យរោងចក្រទូទៅ មានភាពបៃតង។ ការសិក្សាមួយនៅពេលថ្មីៗនេះ ដែលធ្វើឡើងដោយវិទ្យាស្ថាន Global Green Growth Institute ផ្តល់នូវភស្តុតាងយ៉ាងរឹងមាំថា ការសម្រេចបាននូវ គោលដៅឧស្សាហកម្មបៃតង រួមទាំងវិធានការណ៍នានា នឹងជួយលើកកម្ពស់ ថាមពលដែលមាននិរន្តរភាព ប្រសិទ្ធភាពថាមពល និងការកាត់បន្ថយសំណល់ នាំទៅរកលទ្ធផលវិជ្ជមាន ផ្នែកសេដ្ឋកិច្ច និងបរិស្ថាន។
រោងចក្ររបស់អ្នក គួរទទួលយកការអនុវត្តបៃតង ដើម្បីបង្កើនប្រសិទ្ធភាព សមស្របទៅតាមតម្លៃ ឧទាហរណ៍ តាមរយៈការសន្សំលើ វិកយបត្រអគ្គិសនី និងកាត់បន្ថយ ការចំណាយចំពោះផលិតកម្ម តាមរយៈការកាត់បន្ថយ បរិមាណវត្ថុធាតុដើម និងធនធានចាំបាច់ ដោយធ្វើឱ្យការរចនាផលិតផល និងការវេចខ្ចប់មាន លក្ខណៈកាន់តែល្អប្រសើរ។ វិធីចំនួន៦ នេះ មានដូចជា៖
១. ប្រើប្រាស់ថាមពល និងសម្ភារៈដែលមាននិរន្តរភាព ដូចជាថាមពលពន្លឺព្រះអាទិត្យ សំណល់ជីវម៉ាស សម្រាប់ផលិតកម្មចំហេះ និងជីវៈឥន្ធនៈ សម្រាប់ម៉ាស៊ីនភ្លើង។
២. ជ្រើសរើសជម្រើសពន្លឺ ដែលមានប្រសិទ្ធភាព ថាមពលដូចជាអំពូល LED។
៣. បង្កើតស្ថានីយ៍ប្រើប្រាស់ឡើងវិញ៖
ក. បង្កើតកន្លែងសម្រាប់បំពេញ/ច្រកទឹកឡើងវិញ
ខ. ផ្តល់ពែង/កែវដែលអាចប្រើប្រាស់ឡើងវិញបាន នៅក្នុងអាហារដ្ឋាន
គ. ផ្តល់សេវាអាហារដ្ឋាន សម្រាប់និយោជិត ឬលំហរនៅក្នុងផ្ទះបាយ ដើម្បីយកអាហារមកពីផ្ទះ។
៤. បែងចែកសំណល់ទៅតាមប្រភេទ សម្រាប់ការប្រមូលដោយឡែកពីគ្នា ដើម្បីជួយដល់ការប្រមូល និងការកែច្នៃឡើងវិញ យ៉ាងសមស្រប។
៥. ប្រើប្រាស់យានយន្តអគ្គិសនី សម្រាប់ការដឹកជញ្ជូន សម្ភារៈនៅក្នុងរោងចក្រ (វត្ថុធាតុដើម ផលិតផលពាក់កណ្តាលសម្រេច និងផលិតផលសម្រេច) នៅតាមដំណើរកា រផលិតកម្មរបស់អ្នក។
៦. កែលម្អការវេចខ្ចប់ និងការរចនាផលិតផល ដើម្បីកាត់បន្ថយ ការបរិមាណនៃវត្ថុធាតុដើម ដែលត្រូវបានប្រើប្រាស់ និងដើម្បីជួយដល់ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃឡើងវិញ៕