ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរប្រមាណជាង ១៨ម៉ឺននាក់ ក្នុងសប្តាហ៍ទី៤ នៃខែវិច្ឆិកានេះ


យោងតាមតួរលេខរបស់ ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុចិត្តគ្រឹស្នា បានឲ្យដឹងថា គិតក្នុងសប្ដាហ៍ទី៤ នៃខែវិច្ឆកា នេះ ភ្ញៀវទេសចរដែលចូល ទៅលេងកម្សាន្ត ក្នុងខេត្តព្រះសីហនុ មានចំនួន ១៨១.៥៣៩នាក់ ដែលជាចំនួនកើនឡើង បន្ថែមប្រមាណ ៩,៧៧%។ លោក តាំង សុចិត្តគ្រឹស្នា បានបញ្ជាក់ទៀតថា ក្នុងនោះភ្ញៀវជាតិ ១៧៦.៤៨៣នាក់ ដែលជាការកើនឡើង ១០,១៤% និងភ្ញៀវបរទេសសរុប ៥.០៥៦នាក់ ដែលជាការថយចុះ ១,៩៤%វិញ។

ចំណែកភ្ញៀវចូលតាម ព្រលានយន្តហោះ មានប្រមាណចំនួន ១៤ជើង ស្មើនឹងសប្តាហ៍មុនដែល តែមានភ្ញៀវសរុប ៧១០នាក់ប៉ុណ្ណោះ ដែលជាការថយចុះ ២,៣៤% ក្នុងនោះ ភ្ញៀវជាតិ ៣៦នាក់ ថយចុះ ១៤,២៩% និងភ្ញៀវអន្តរជាតិ ៦៧៤នាក់ ថយចុះ ៧,៤១%។

ដោយឡែក ភ្ញៀវទេសចរទៅកម្សាន្ត តាមបណ្តាកោះនានាសរុប ១.៩៧៦នាក់ ថយចុះ ០,៥៥% ក្នុងនោះភ្ញៀវជាតិ ៨៧៤នាក់ ថយចុះ ៩,០៥% និងភ្ញៀវបរទេស ១.១០២នាក់ កើនឡើង ៧,៤១%។ រីឯភ្ញៀវតាមបណ្តាឆ្នេរ និងរមណីយដ្ឋាននានាសរុប ១៧៨.៨៥៣នាក់ កើនឡើង ៩,៩៥% ក្នុងនោះភ្ញៀវជាតិ ១៧៥.៥៧៣នាក់ កើនឡើង ១០,២៦% និង ភ្ញៀវបរទេស ៣.២៨០នាក់ ថយចុះ ៤,៧៦%៕