ប្រភពពីអង្គការ Wild life បានឱ្យដឹងថា គម្រោង រេដបូក តំបន់ជួរភ្នំក្រវាញ ដឹកនាំដោយក្រសួងបរិស្ថាន ដោយមានការគាំទ្រពីអង្គការសម្ព័ន្ធសត្វព្រៃ Wild Life គឺជាគម្រោងមួយដែលបានចូលរួមយ៉ាងសកម្ម ក្នុងការការពារបរិស្ថាន និងលើកម្ពស់ជីវភាពប្រជាពលរដ្ឋនៅក្នុងសហគមន៍ ឱ្យកាន់តែប្រសើរឡើង ដែលធ្វើឱ្យពួកគាត់ផ្លាស់ទម្លាប់ពីការកាប់ព្រៃឈើចិញ្ចឹមជីវិត មកការពារព្រៃឈើ សត្វព្រៃ និង បរិស្ថាន ដើម្បីទាញយកផលប្រយោជន៍ពីធម្មជាតិ មកផ្គត់ផ្គង់ជីវភាពគ្រួសារវិញ។
គម្រោងរេដបូក តំបន់ជួរភ្នំក្រវាញ ដឹកនាំដោយក្រសួងបរិស្ថាន ដោយមានការគាំទ្រពីអង្គការសម្ព័ន្ធ សត្វព្រៃ Wild Life នេះបានផ្កត់ផ្គង់ដោយផ្ទាល់ដល់ជីវភាពរស់នៅចំនួន ២៩ សហគមន៍ ដែលមាន ទីលំនៅសម្រាប់ប្រជាជនប្រហែល ៤ ០០០ គ្រួសាររស់នៅក្នុងតំបន់នោះ។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ក្រសួងបរិស្ថាន មានមោទនភាពក្នុងការអនុវត្តគម្រោងរេដបូកតំបន់ជួរភ្នំក្រវាញជាការច្នៃប្រឌិតដ៏មាន ប្រសិទ្ធភាពមួយ ដើម្បីគ្រប់គ្រងអាកាសធាតុពិភពលោក ក៏ដូចជាបង្កើតឱកាសជីវភាពរស់នៅនៅតំបន់ ជួរភ្នំក្រវាញផងដែរ។ មិនតែប៉ុណ្ណោះ គម្រោងនរេដបូក តំបន់ជួរភ្នំក្រវាញ បានផ្តល់អាហាររូបករណ៍ដល់ សិស្សក្នុងសហគមន៍ឱ្យបន្តការសិក្សានៅមហាវិទ្យល័យទៀតផង ដើម្បីយកចំណេះដឹងនោះមកអភិរក្ស មូលដ្ឋានរបស់ខ្លួនឱ្យប្រសើរឡើងថែមទៀតផង។
នៅក្នុងតំបន់ជួរភ្នំក្រវាញ ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន បានពង្រឹងការយល់ដឹងលើការគ្រប់ គ្រងធនធានធម្មជាតិ និងការលើកកម្ពស់ជីវភាពរស់នៅ តាមរយៈជម្រើសផ្សេង ក្រៅពីការពឹងផ្អែកលើព្រៃ ឈើជារបរចិញ្ចឹមជីវិតយ៉ាងសមរម្យប្រសើរជាងមុន ដែលពឹងផ្អែកតែលើការបរបាញ់សត្វព្រៃ និង កាប់ព្រៃ ឈើតែប៉ុណ្ណោះ៕